vendredi 3 avril 2009

ខេត្តកំពង់ធំ

០១.ខេត្តកំពង់ធំមនោរម្យអស្ចារ្យ........មានព្រៃព្រឹក្សាទន្លេបឹងធំ មានភ្នំសន្ទុកទេសចរជៀវជុំ...........នាំគ្នាឡើងភ្នំកំសាន្តកាយា។ ០២.ឡើងភ្នំសន្ទុកចុកចាប់ជើងក្រៃ......ហេវហត់ស្ទើរក្ស័យតែបានទស្សនា ទេសភាពព្រៃភ្នំឧទ្យានសួនច្បារ...........វាលស្រៃចំការល្អស្រស់បំព្រង។ ០៣.ទេសភាពប្រណិតដិតជាប់អារម្មណ៍..ឱយទុក្ខក្រៀមក្រំរសាយហ្មត់ហ្មង មានទាំងគូស្នេហ៍បណ្ដើរត្រសង.....កៀកកើយសាសងសប្បាយអស្ចារ្យ។ ០៤.ក្រឡេកមើលមេឃៗមីស្រទំ...........អង្គុយលើភ្នំក្រោមម្លប់រុក្ខា រួចហើយបណ្ដែតមនោសញ្ចេតនា.........គិតគូសង្សារគ្រួសារបងប្អូន៕

Aucun commentaire: