lundi 13 avril 2009

ប៉ោបៀ

០១.ចាស់ទុំព្រមានហើយព្រានប្រដៅ...ប្រាប់ដល់កូនចៅញាតិផៅគ្រប់គ្នា មិនឱយប្រព្រឹត្តនូវល្បែងពាលា....មានអាប៉ោងបៀល្បែងភ្នាល់គ្រប់យ៉ាង។ ០២.លេងល្បែងស៊ីសងបំណងជោគជ័យ....មានល្បិចលកលៃសម្ដីអួតអាង ស៊យចាញ់អស់ទ្រព្យគ្មានភ័ព្វសំណាង......កេះមិត្តជិតខាងអង្វរខ្ចីប្រាក់។ ០៣.លក់គ្មានសល់ទេទ្រព្យកេរ្តិ៍អាករ...រកល្បិចភូតភរឆរបោកមិត្តភក្ដិ ធ្វើម្ដេចឱយបានប្រាក់យកមកចាក់..ល្បែងភ្នាល់អបលក្ខណ៍គ្រប់ពេលវេលា។ ០៤.លេងល្បែងប៉ោបៀប្រាថ្នាចង់ឈ្នះ..អវសាន្តប្រទះហិនភាពគ្រប់គ្នា ដូច្នេះយើងត្រូវធ្វើការប្ដេជ្ញា....ហើយសូមសច្ចាឈប់លេងល្បែងភ្នាល់៕

Aucun commentaire: