lundi 13 avril 2009

កុំលួច

០១.បថុជ្ជនភូតភរដើរឆរបោកគេ..........ឱយញាតិផងជេរដាក់បណ្ដាសា អ្នកបោកប្រាសគេដឹងទេពុំងារ............ទទួលកម្មពៀរតដល់កូនចៅ។ ០២.ទៀងមិនឈ្នះទាល់សម្គាល់ចាំទុក....អត់លុយឃើញមុខអាណិតពេកកូវ អង្វរលន់តួខ្ចីលុយដង្ខៅ..........បានលុយចិត្តខ្មៅឱយផៅភិតភ័យ។ ០៣.អ្នកលួចគេបាននឹកស្មានថាគ្រាន់..ម្ចាស់គេតាមទាន់មុខស្ពាន់ហើយថ្លៃ ជួនញាតិវាយតប់សន្លប់ស្មារតី.........ស៊យជីវីក្ស័យទោសពៃរ៍កម្មពៀរ។ ០៤.បើគេលួចយើងយើងខឹងក្រោធទ្វេ.........ដល់យើងលួចគេគេខឹងដូចគ្នា ដូច្នេះកុំលួចឆរបោកវាគារ.....................សូមធ្វើការងារមាគ៌ាប្រពៃ៕

Aucun commentaire: