samedi 4 avril 2009

បរប៉ៃលិន

០១.ចង់មានទៅបរចង់ក្រទិញឡាន...ចាស់លោកឧទានព្រមានតគ្នា នៅបរប៉ៃលិនមានត្បូងហូរហៀ............តែត្រូវពុះពារជីករ៉ែរែងដី។ ០២.សំណាងអ្នកមានជីកបានត្បូងល្អ..អត្តាផុតក្រក្លាយជាសេដ្ឋី អ្នកគ្មានវាសនាអត្តារីងរៃ..........គ្រុនចាញ់ប្រលៃឱយក្ស័យជីវា។ ០៣.នៅបរប៉ៃលិនសំបូរទុរេន........សាវម៉ាវគូលែនខ្នុរល្មុតសែដា ស្វាយល្ហួតកន្ទួតមង្ឃុតពុទ្រា.ត្របែកចេកជ្វាទៀបបាយស្វាយខ្ទិះ។ ០៤.ត្រប់ខាត្រប់ស្រួយត្រប់ពុតលំញង....ត្រឡាចននោងដំល៉ូងដូងខ្ទិះ ត្នោតពោតត្រាវល្ពៅផ្កាស្ដៅផ្កាម្លិះ.ផ្កាស្ពៃខ្ទឹមម្ទេសសំបូរហូរហៀ៕

Aucun commentaire: