lundi 13 avril 2009

ជម្លោះ

០១.ជម្លោះឈ្លោះវ៉ៃស្នាដៃសត្វលោក..បង្ករទុក្ខសោកលំបាកវេទនា ទោះជីវិតស្លាប់ចុកចាប់ឈឺផ្សា..ឥតខ្វល់ចិន្ដាលះបង់ខន្តី។ ០២.គ្រូកាចសិស្សខូចដូចចាស់និទាន..អស់លោកស្រេកឃ្លានអំណាចព្រៃផ្សៃ គង់គេហ៊ានច្បាំងប្រឆាំងតដៃ..យកសិទ្ធសេរីជូនញាតការ។ ០៣.អ៊ីត្លែរ៍ ប៉ុលពតដកហូតរង្គាល..អវសាន្តគេដៀលជាជនឫស្យា មានឈ្មោះអាក្រក់ចារក្នុងសាវតា..ខ្លួនស្លាប់អនាថាបាត់បង់កិត្តិយស។ ០៤.លោភលន់អំណាចកោងកាចចេស្ដា..អវសាន្តអត្តាបាត់បង់កេរ្តិ៍ឈ្មោះ សូមឱយសត្វលោកឈប់លោភលន់ហួស..ប្រើចិត្តស្រណោះជីវិតសត្វលោក៕

Aucun commentaire: