lundi 13 avril 2009

គ្រឿងញៀន

០១.កញ្ឆាអាភៀនគ្រឿងញៀនអប្រិយ....សូមខ្មែរប្រុសស្រីកុំសេពគប់វា ឯវារុណីរមណីពេស្យា...................ត្រូវពហិការព្រោះហិនធនធាន។ ០២.អំហ្វេតាមីនកូកាអ៊ីនយ៉ាម៉ា............ម៉ារីរ៉ូវ៉ាណាសុទ្ធជាអាភៀន មេត្តាកុំភ្លក់ឱយសោះគ្រឿងញៀន......អ្នកហ៊ានបំពានខូចប្រាណរីងរៃ។ ០៣.កឹកគ្រឿងញៀនហើយអ្នកអឺយទុក្ខា...ធ្វើបាបគ្រួសារលួចទ្រព្យឧរ៉ៃ លក់ទិញក្រឿងញៀនជក់ចាក់រាល់ថ្ងៃ..ស្គាល់តែអវចីឥតបីឃ្លៀងឃ្លាត។ ០៤.សូមពលរដ្ឋខ្មែរគេចវេសឱយឆ្ងាយ.គ្រឿងញៀនទាំងឡាយជាព្រាយពេជ្ឈឃាត តាមចងកម្មពៀរផ្ដន្ទាជ្រេកជ្រៀត.........សូមកុំភ្លាត់ស្នៀតចូលផ្លូវអបាយ៕

Aucun commentaire: