vendredi 3 avril 2009

ខេត្តក្រចេះ

០១.នៅខេត្តក្រចេះពិសេសជាងគេ..............តាមដងទន្លេមានឆ្នេរខ្សាច់ល្អ មានប្រជាជននិងភ្ញៀវទេសចរ....................នាំគ្នាត្រាច់ចរកំសាន្តសប្បាយ។ ០២.សាយណ្ហទេរទាបភ្ញៀវរៀបចេញដែរ..ដើរលេងតាមឆ្នេរខ្សាច់ល្អពណ្ណរាយ ខ្លះងូតទឹកលេងដេញគ្នាប្រញ៉ាយ..........ខ្លះមើលក្មេងកាយខ្សាច់លេងហូរហែ។ ០៣.ទេសភាពប្រណិតដិតជាប់អារម្មណ៍............ដល់គ្រប់សង្គមបរទេសសាសន៍ខ្មែរ ដែលមកកំសាន្តតាមឆ្នេរទន្លេ......................ចាំមិនភ្លេចទេអនុស្សាវរីយ៍។ ០៤.មានរមណីយដ្ឋានឧទ្យានសួនច្បារ......................ដីស្រែចំការបុព្វតាគីរី មានទាំងត្រីផ្សោតត្រីប៉ាស៊ីអ៊ី...................ជូនភ្ញៀវជាទីទស្សនាគាប់ចិត្ត៕

Aucun commentaire: