lundi 13 avril 2009

មេអំបៅនិងដង្កូវ

០១.ស្រីហិតោបទេសប្រៀនប្រដៅ............យកមេអំបៅធៀបនិងដង្កូវ សត្វមួយហិចហើរមួយវាលើស្មៅ............ហើយដង្កូវត្រូវមេអំបៅលេញ្ជា។ ០២.មេអំបៅអួតខ្លួនល្អបវរ...............ហើយហើរត្រាច់ចរនៅលើមេឃា ទិតៀនដង្កូវជាវិក្រីឌា..........................ឃើញដង្កូវវារកាត់ភក់ជ្រាំដី។ ០៣.ឯមេអំបៅភ្លេចដើមកំណើត.............ដែលខ្លួនបានកើតពីដង្កូវថ្លៃ ដូចបុគ្គលខ្លះជាអ្នកក្រក្រី.................ដល់កើតសេដ្ឋីមាក់ងាយអ្នកក្រ។ ០៤.សត្វលោកកើតមកមានបុរសស្ត្រី.ហើយល្ងង់ឈ្លាសវៃសម្ផស្សអាក្រក់ល្អ អ្នកត្រូវរម្ងាប់នូវអធិករណ៍....................ត្រូវមានសីលធម៌ទើបល្អប្រសើរ៕

Aucun commentaire: