dimanche 12 avril 2009

ប៊ិះស្លាប់!

០១.កត្ដឹកខ្យល់ធ្លាក់ត្រជាក់រំភើយ..ស្រណោះខ្លួនអើយខិតខំធ្វើ ការ ច្រូតស្រូវបោកបែនទាំងអត់អាហារ..បម្រើអង្គការសស្រាក់សស្រាំ។ ០២.ថ្ងៃដប់ប្រាំកើត នៃខែកត្ដឹក..នៅនាពេលព្រឹកើត រឿងរងកម្ម យោធាស្នើរ ចងចំណងរឹតមាំ..ហើយកងឈ្លបនាំបណ្ដើរ ចូលព្រៃ។ ០៣.ដល់ឃើញរណ្ដៅក្រឡៅក្នុងភ្នែក.មុខមាត់កូនស្លេកស្លុតអស់ស្មារតី សំណាងកូនណាស់មានយោធាស្រី..ស្រែកឃាត់កុំវ៉ៃច្រឡំឈ្មោះទេ។ ០៤.ពួកអង្គការលើ ធ្វើ អវជ័យ..កូនខ្លាចញ័រភ័យបន់គុណពុកម៉ែ ជីវិតរស់រានមានទុក្ខតាមស្នេហ៍..ប៊ិះស្លាប់ដោយគេភ័ន្តច្រឡំឈ្មោះ៕

Aucun commentaire: