samedi 4 avril 2009

ខេត្តកំពង់ស្ពឺ

០១.រុក្ខាព្រៃភ្នំនៅកំពង់ស្ពឺ............ដែលល្បីរន្ទឺគឺសំបូរត្នោត ជាប្រភេទឈើមានស្នូលពុកស្ពោត...តែគ្រាប់វិញសោតដាំដុះលាស់ល្អ។ ០២.ផ្លែត្នោតខ្ចីទុំធ្វើនំចំណី......គល់ដើមឆ្លាក់ឆ្នៃធ្វើជាឧបករណ៍ ផ្កាកៀបយកទឹករសជាតិផ្អែមល្អ.....បានច្រើនធ្វើស្ករសំរាប់ភោក្ដា។ ០៣.ដើមត្នោតជានិមិត្តរូបជាតិខ្មែរ.....សូមពលរដ្ឋខ្មែរជួយថែរក្សា ហើយដាំត្នោតថែមឱយកើនគណនា......ត្នោតឱយផលាជាទីគាប់ចិត្ត។ ០៤.ដើមត្នោតលូតធំក្រពុំផ្លែផ្កា.......ខ្មែរត្រូវឧស្សាហ៍ខិតខំផលិត ទាញបានកម្រៃស្នាដៃខ្មែរពិត........ហើយប្រើគំនិត្យផ្ចិតផ្ចង់រាល់ថ្ងៃ៕

Aucun commentaire: