jeudi 9 avril 2009

ខេត្តកំពង់ឆ្នាំង

០១.ពលរដ្ឋប្រុសស្រីល្បីពេញខេមរា..ព្យាយាមធ្វើការទាំងវស្សាប្រាំង គឺកុម្ភការនៅកំពង់ឆ្នាំង.......ពូកែស្មូនឆ្នាំងថ្លាងក្អមចង្ក្រាន។ ០២.ធ្វើឆ្នាំងចង្ក្រានចានទាំងរទេះ..ឧបករណ៍ពិសេសជូនញាតិសន្ដាន នៅតាមទីក្រុងជនបទភូមិឋាន.......ជាវប្រើគ្រប់ប្រាណសម្រាប់ដាំស្ល។ ០៣.កសិករខិតខំសស្រាក់សស្រាំ.....ខ្លះទៀតសកម្មកូរដាំទឹកស្ករ យកធ្វើស្ករផែនរសជាតិផ្អែមល្អ...ខ្លះជាកម្មករក្រតោកយា៉កក្រៃ។ ០៤.ទេសភាពវាលស្រែនៅខែវស្សា..គូរឱយទស្សនាគយគន់រាល់ថ្ងៃ ទន្លេបឹងបួរធម្មជាតិព្រឹក្សព្រៃ.........សុទ្ធជាចំណីចក្ខុទេសចរ៕

Aucun commentaire: