dimanche 12 avril 2009

ឱសឱ!ទួលស្លែង

០១.ឱសឱ!ទួលស្លែងកន្លែងគុគធំ...កន្លែងវាយដំបង្ខំអ្នកទោស ឱយគេសារភាពទទួលកំហុស..........ថាខ្លួនធ្វើខុសក្បត់នឹងអង្គការ។ ០២.វាយសួរចម្លើយហើយថតរូបទុក..បែកក្បាលហើមមុខជាំពេញកាយា សូម្បីទារកហើយនិងកុមារ............ឥតមានមេត្តាប្រហារឱយក្ស័យ។ ០៣.ជើងជាប់ខ្នោះដែកដេកអត់អាហារ..រូបរាងកាយាស្គមស្លេកស្លាំងក្រៃ រង់ចាំវេលាយោធាអប្រិយ.................សួរអស់សង្ស័យហើយវ៉ៃប្រហារ។ ០៤.ប៉ុលពតបក្សពួកគម្រក់យង់ឃ្នង..បានវាយសំពងអ្នកទោសគ្រប់គ្នា កត់ត្រាចម្លើយរួចហើយពាធា...........ចងចាំប្រជារាស្ត្រខ្មែរប្រុសស្រី៕

Aucun commentaire: