jeudi 9 avril 2009

ខេត្តព្រះវិហារ

០១.ខេត្តព្រះវិហារពុំងារល្អក្រៃ....សូមញាតិប្រុសស្រីអញ្ចើញទស្សនា មានរមណីយដ្ឋានប្រាសាទព្រះវិហារ.......ដូនតាទុកជាកេរ្តិ៍ដំណែលជាតិ។ ០២.បុផ្ផាព្រៃភ្នំក្រពុំរីកសាយ..............ដើរលំហែរកាយស្រូបខ្យល់ធម្មជាតិ មានមានទឹកជ្រោះហូរធ្លាក់អូរព្រោងព្រាត.ហើយអាកាសធាតុមនោរម្យអស្ចារ្យ។ ០៣.ពលរដ្ឋស្រីប្រុសចិត្តស្មោះទៀងត្រង់.សម្ផស្សផូរផង់គួរឱយលិប្សា សម្ដីផ្អែមល្ហែមបានជួបសន្ទនា..................ចរឹកឫកពារសំរុំប្រពៃ។ ០៤.ពលរដ្ឋជនបទលត់ដំពលកម្ម..............ធ្វើកសិកម្មចំការស្រែព្រៃ ខ្លះទៀតកាប់វ័ររកជ័ររាល់ថ្ងៃ...........ខ្លះជាមន្ត្រីដឹកនាំរាស្ត្រខ្មែរ។

Aucun commentaire: