lundi 13 avril 2009

សម្ដីឡាចៅ

០១.សម្ដីឡាចៅឱយផៅមោហោ.....ខឹងជេរបញ្ចោរបានតែសោកា និយាយច្រំដែលគ្មានពេលលស់លា............គូនឹងលេញ្ជាពុំងារនាំទោស។ ០២.រីវិក្រីឌាប្រែថាមាក់ងាយ...........ដល់សត្វទាំងឡាយកាយាថោកហួស ឃើញតែខ្លួនល្អបវរខ្ពង់ខ្ពស់...នាំតែជន្លោះទោមនស្សទោសការណ៍។ ០៣.កើតជាសត្វលោកទុក្ខសោកតាមស្នេហ៍...កុំប្រមាថគេជាសត្វដូចគ្នា អាងខ្លួនឈ្លាសវៃសម្ដីលលា.............ប្រៀបដូចអវិជ្ជាដែរណា៎ពិសី។ ០៤.ប្រកាន់សីលធម៌បវរថ្លៃថ្លា.............ត្រូវពិចារណាមុននិយាយស្ដី សូមកុំអួតអាងបានខាងទ្រឹស្ដី............ទុក្ខអ្នកដទៃលៃស្មើរទុក្ខខ្លួន៕

Aucun commentaire: