lundi 13 avril 2009

ស្លាប់យ៉ាងអាស្រូវ

០១.ដប់ប្រាំពីរមេសាឆ្នាំចិតសិបប្រាំ...........រាស្ត្រខ្មែរចងចាំនូវព្រឹត្តិការណ៍ សង្គ្រាមបានចប់ឈប់ច្បាំងប្រហារ.........នៅក្នុងខេមរាកម្ពុជាស្នេហ៍ស្និត។ ០២.រាស្ត្រខ្មែរគ្រប់គ្នាគិតថាសាន្តត្រាណ..សង្ឃឹមគ្រប់ប្រាណលែងមានភ័យភិត បានជួបគ្រួសារម៉ែឪញាតិមិត្ត..................តែត្រូវខកចិត្តនឹងមិត្តយោធា។ ០៣.ហើយត្រូវអង្គការបញ្ជាឱយរាស្ត្រ...........ចាកចេញពីផ្ទះកុំនៅរុញរា រាស្ត្រណារឹងរូសជាប់ទោសពាធា.................ទោះចាស់ជរាពិការជើងដៃ។ ០៤.ខ្មែរពីរលាននាក់ធ្លាក់ក្នុងរណ្ដៅ....ស្លាប់យ៉ាងអាស្រូវគ្មានជម្រះក្ដី គ្រាន់ជាទាហានជាស្មៀនកវី..................ត្រូវមិត្តប្រលៃឥតក្ដីមេត្តា៕

1 commentaire:

Meas, Roth a dit…

hey, nice blog! i also own one blog exists of the same name with you, but i used wordpress: www.peomkhmer.wordpress.com