lundi 13 avril 2009

ខេត្តបាត់ដំបង

០១.ខេត្តបាត់ដំបងចម្លងផុតទុក្ខ.........ព្រោះជាជង្រុកស្រូវដ៏ធំធេង បើមានរាំងស្ងួតដីបែកក្រហែង...........នោះខេត្តផ្សេងៗចំបែងទុក្ខា។ ០២.ដងស្ទឹងសង្កែផ្លែឈើដេរដាស....មានក្រូចចេកម្នាស់ដាំពេញចំការ បន្លែដំណាំដាំដុះសាខា.............បានផលផ្លែផ្កាពិដោរសុះសាយ។ ០៣.ពលរដ្ឋស្រីប្រុសខិតខំឧស្សាហ៍..ប្រកបកិច្ចការមិនដែលនឿយណាយ ទោះមានឧបសគ្គមករារាំងកាយ.........ខិតខំដោះស្រាយឱយបានសុខា។ ០៤.ទេសភាពប្រណិតដិតជាប់អារម្មណ៍..លើភ្ញៀវតូចធំដែលបានទស្សនា នៅភ្នំសំពៅឬនៅភារា................រួមទាំងធារាសាស្ត្រកំពីងពួយ៕

Aucun commentaire: