dimanche 12 avril 2009

ស្នើរចង

០១.កត្ដឹកខ្យល់បក់គេងលក់លង់យូរ.......ទាបភ្លឺឮសូរមាត់ខ្សិបចំឡែក ខំផ្ទៀងស្ដាប់ឮគឺមិត្តជជែក.......ក្រោយមកក៏ស្រែកហៅមិត្តមេជាង។ ០២.ប្ដីខ្ញុំចេញទៅត្រូវមិត្តស្នើរចង..គាត់ស្លន់ទន់លោងរលំសាពា៌ង្គ សន្លប់ស្មារតីឥតឮសំនៀង.........មិត្តគ្រាកទាញផ្អៀងចងរឹតចរណៃ។ ០៣.អូសបងកាត់ភក់ព្រហ៊ាមស្រាងៗ.......អមទាញសងខាងតម្រង់ព្រឹក្សព្រៃ ទាញអូសដូចសត្វឥតមានប្រណី..............ហើយគេប្រលៃឥតក្ដីមេត្តា។ ០៤.អូននៅមើលបងក្លាយជាមនុស្សគ...ព្រលឹងស្លន់ឈរធ្មឹងដូចសីលា ឱរាអួលណែនស្ទើរក្ស័យសង្ខារ.............រួចហើយអត្តាដួលបាត់ស្មារតី៕

Aucun commentaire: