dimanche 12 avril 2009

ព្រលឹងចុងសក់

០១.ខ្ញុំជាទាហានមានសំណាងក្រៃ..............បានរួចទោសពៃរ៍ផុតពីមរណា ដោយសារយោធាមិនស្គាល់ភត្រា....ជួបខ្ញុំសួរថាស្គាល់ឈ្មោះ«ណុល»ទេ។ ០២.ព្រលឹងចុងសក់សួរចំរូបខ្ញុំ................ខំឆ្លើយបន្លំថាឥតស្គាល់ទេ យោធាទៅបាត់អត្តាគ្នាន់គ្នេរ.........សុំលាពុកម៉ែភៀសខ្លួនចូលសៀម។ ០៣.គ្រាន់ជាពលទោតាមរកសងសឹក............ទាហានសន្ធឹកមិត្តចាប់ប្រលៃ ដោយសារតែជឿមនោគមអប្រិយ............ហើយយកទ្រឹស្ដីគេមកប្រើប្រាស់។ ០៤.ជីវិតរាស្ត្រខ្មែរម្ដេចអភ័ព្ទម៉្លេះ.........ត្រូវគេសម្លេះប៊ិះផុតពូជសាសន៍ ដោយភាពល្ងង់ខ្លៅជឿគេតែផ្ដាស់..ឱយខ្មែរព្រាត់ប្រាស់ស្លាប់ពីរលាននាក់។

Aucun commentaire: