mardi 14 avril 2009

ខេត្តរតនគីរី

០១.រតនគិរីជាទីមេត្រី.......................សំបូរព្រឹក្សព្រៃគិរីបុព្វតា មានទឹកជ្រោះហូរធ្លាក់អូរថ្មដា......ហើយមានមច្ឆាហែលលេងឆ្វាត់ឆ្វែង។ ០២.ព្រមទាំងសត្វព្រៃបក្សីបក្សា..ស្រែកយំខ្ញៀវខ្ញារដូចជាក្រុមភ្លេង បញ្ចេញថ្វីដៃប្រកួតប្រជែង.........ជូនភ្ញៀវស្ដាប់លេងកំសាន្តចិន្ដា។ ០៣.ឧទ្យានព្រៃភ្នំរមណីយល្អក្រៃ...........ទុកជាចំណីចក្ខុមនុស្សា ឃើញទេសភាពល្អបវរថ្លៃថ្លា......គួចចង់ទស្សនាបណ្ដែតអារម្មណ៍។ ០៤.រតនគិរីទីក្រុងបានលុង.................ដែលជាទីក្រុងដ៏មនោរម្យ ទេសចរត្រាច់ចរបានដោយសុខុម.........ក្នុងស្រុកភូមិឃុំមានសន្តិសុខ៕

Aucun commentaire: