lundi 13 avril 2009

កុំដេកចាំប្រាក់

០១.មើលហ្ន៎!កណ្ដៀរហើយនិងស្រមោច..ជាសត្វល្អិតតូចព្យាយាមឧស្សាហ៍ សាងសង់ជំរកដ៏ល្អអស្ចារ្យ...................ស្វែងរកអាហារផ្គត់ផ្គង់ជីវិត។ ០២.ទោះមានឧបសគ្គខ្មាំងមកយាយី..........បំផ្លាញអស់ទីជំរកស្នេហ៍ស្និត សត្វនេះខិតខំជួសជុលបិទជិត.....................បានល្អប្រណិតឥតប្រចាំគ្នា។ ០៣.ហេតុម្ដេចរាស្ត្រខ្មែរមិនយកតម្រាប់.........ដ៏ល្អគួរគាប់នៃសត្វកណ្ដៀរ នាំគ្នាខិតខំធ្វើកិច្ចការងារ.....................ចាស់ប្រាប់តគ្នាការងារជាប្រាក់។ ០៤.សុភាសិតថាតក់ៗពេញបំពង់..................កុំខ្ជិលដេកលង់ត្រូវខំប្រចក្ស សូវធ្វើតិចតួចជាងអត់សោះអ្នក...................កុំដេកចាំប្រាក់រត់មករកយើង៕

Aucun commentaire: