dimanche 12 avril 2009

ឱ!ក្ដីសង្ឃឹម

០១.ដប់ប្រាំពីរមេសាខេមរាបានចប់......សង្គ្រាមគ្រប់សព្វឈប់ច្បាំងប្រហារ រាស្ត្រខ្មែរសង្ឃឹមរួចពីមរណា............ជួបជុំគ្រួសារផុតទុក្ខគ្រោះភ័យ។ ០២.ឱ!ក្ដីសង្ឃឹមញញឹមស្ម័គ្រស្មោះ..ក្លាយជាពិសពស់ជាគ្រោះអប្រិយ បានត្រូវអ្នកឈ្នះចាប់រាស្ត្រប្រលៃ....ចោទយកទោសពៃរ៍ជាខ្មាំងឫស្យា។ ០៣.អង្គការជន្លៀសរាស្ត្រពីភូមិឋាន.......បិទសាលារៀនទូទាំងខេមរា រាស្ត្រធ្វើពលកម្មខ្វះស្បៀងអាហារ......បើហ៊ានតវ៉ាជីវាក្សិណក្ស័យ។ ០៤.អង្គការឫស្យាប្រហារពូជសាសន៍....ខ្មែរស្លាប់ដេរដាសនៅក្នុងបុរី អស់ពីរលាននាក់ដោយសារស្នាដៃ........ប៉ុលពតអប្រិយចងចាំរាស្ត្រខ្មែរ៕

Aucun commentaire: