dimanche 5 avril 2009

សៀមរាបប្រៀបដូចបុផ្ផា

០១.នៅខេត្តសៀមរាបប្រៀបដូចបុផ្ផា..រីកចោលគន្ធពិដោរយប់ថ្ងៃ ដោយមានប្រាសាទសាងសង់ក្នុងព្រៃ....ឱយញាតិប្រុសស្រីអញ្ចើញទស្សនា។ ០២.ឋបនាការប្រាសាទអង្គរ...............រចនាឆ្លាក់ល្អពីថ្មសីលា រាប់ឆាកជីវិតប្រវត្តិពិស្ដារ...........និងរឿងសាសនាក្នុងប្រទេសខ្មែរ។ ០៣.ភ្ញៀវបាននទស្សនាប្រាសាទនាៗ...សរសើរគ្រប់គ្នាមិនដាច់មាត់ទេ នូវស្នាដៃបុព្វបុរសខ្មែរ..............ល្បីល្បាញពូកែនៅលើលោកា។ ០៤.ប្រាសាទសីលាស្នាដៃជាតិខ្មែរ...........មេត្តាជួយថែជួយអារក្ខា ទុកជាសម្បត្តិមនុស្សគ្រប់គ្នា............គង់វង្សយូរយាទៅអនាគត៕

Aucun commentaire: