lundi 13 avril 2009

សុគមនំ

០១.អូនជួនដំណើរបងឡើងយន្តហោះ.........វាចាពិរោះជូនពរជ័យផង សុគមនំមានដល់រូបបង................ឱសឱ!នួនល្អងយើងត្រូវបែកគ្នា។ ០២.សុវសនំណា៎កែវមាសស្ងួន...............បងមិនភ្លេចអូនទេកែវជីវា សិក្សាចេះចប់វិលចូលខេមរា.................មករកកនិដ្ឋាកែវស្រស់ពិសី។ ០៣.បងសូមសន្យាព្យាយាមសិក្សា....លុះបានបរិញ្ញាប័ត្រណា៎ស្រស់ស្រី បានឆាប់ប្រញ៉ាប់វិលចូលបុរី.................មករកចរណៃជាទីស្នេហា។ ០៤.យើងនឹងរួមរស់ស្ម័គ្រស្មោះឧត្តម..ក្រោមការឧបត្ថមនៃលោកមេបា យើងទាំងសងខាងណា៎ស្រស់ជីវា.............សូមអស់ទេព្ដារក្សាយើងខ្ញុំ៕

Aucun commentaire: