lundi 13 avril 2009

ព្យាយាម

០១.ចាស់ទុំប្រដៅកូនចៅខ្មែរឯង...........កុំដេកផ្សងព្រេងរង់ចាំវាសនា អ្នកត្រូវខិតខំព្យាយាមឧស្សាហ៍...............ធ្វើគ្រប់កិច្ចការដើម្បីជីវិត។ ០២.អ្នករពឹសដៃធ្វើអ្វីផ្ទៃឆ្អែត......អ្នកដេកផ្អែកទ្រេតពោះធេងផតស្វិត អ្នកត្រូវកាប់គាស់សាបព្រោះផលិត.........កុំដេកផ្ដួលផ្ដិតរង់ចាំដុល្លា។ ០៣.ចង់មានត្រូវខំសន្សំលៃលក.........ចង់ស្រណុកលោកឱយនឿយកាយា ចង់បានចំណេះយើងត្រូវសិក្សា.............ចង់បានផ្លែផ្កាដាំថែស្រោចទឹក។ ០៤.មានសន្តិភាពប្រៀបនឹងក្ដីស្មោះ..លះបង់ជន្លោះឈ្នានិសសងសឹក សន្ទនាជាយានផ្លូវល្អពន្លឹក...........ធ្វើសង្គ្រាមសឹកជាតិរាស្ត្រវេទនា៕

Aucun commentaire: