lundi 13 avril 2009

ឆ្នាំ១៩៩៣

០១.ឆ្នាំដប់ប្រាំបួនរយកៅសិបបី...............ជនបទបុរីទឹកដីកម្ពុជា បោះឆ្នោតរើសយកដំណាងប្រជា......ក្នុងរដ្ឋសភាឱយរៀបចំច្បាប់។ ០២.រដ្ឋាភិបាលចម្រុះផុះកើតឡើង......ហើយសភាយើងបានអនុម័តច្បាប់ នៅក្នុងខេមរាឈប់ច្បាំងចាក់កាប់......ខ្មែរផុតពីស្លាប់រស់រានឡើងវិញ។ ០៣.ខ្មែរយករបបរាជាធិបតេយ្យ..រាស្ត្រខ្មែរប្រុសស្រីផុតទុក្ខទោម្នេញ ខិតខំវិវត្តន៍ជំនួញជួញទិញ.............ទើបបានចំណេញរួចពីគ្រោះថ្នាក់។ ០៤.ច្បាំងនឹងអាវុធយុទ្ធភ័ណ្ឌខ្មែរក្ស័យ..ច្បាំងនឹងសម្ដីទើបខ្មែរពិទ័គ្ធ ច្បាំងត្រឹមប្រាជ្ញាវោហាមេបក្ស......ទើបជាតិមិនធ្លាក់ក្នុងមហន្តរាយ៕

Aucun commentaire: