dimanche 12 avril 2009

គុគទួលស្លែង

០១.ឃើញគុគទួលស្លែងចំបែងឱរា..កន្លែងប្រហាររាស្ត្រខ្មែរប្រុសស្រី វាយដំច្រំធាក់គ្មានត្រាប្រណី............ធ្វើបាបរាល់ថ្ងៃឥតក្ដីមេត្តា។ ០២.ធ្វើទារុណកម្មលើសសត្វតិរច្ឆាន..អ្នកទោសគ្រប់ប្រាណចោទក្បត់អង្គការ តាំងពីមជ្ឈឹមវ័យរហូតកុមារ..................វាយដំកាយាលុះត្រាក្សិណក្ស័យ។ ០៣.ខ្លួនស្គមស្លេកស្លាំងជើងជាប់ខ្នោះដែក..បង្ហូរទឹកភ្នែកដេករង់ចាំថ្ងៃ គេយកវាយតប់ឱយឡប់ស្មារតី....................លុះជីវីក្ស័យផុតក្ដីចុកចាប់។ ០៤.ខ្លះជាប់ចំណងហើយចងជើងព្យួរ.........គេវាយដំសួរចម្លើយដល់ស្លាប់ ជួនយកចរន្តឆក់ឱយចុកចាប់.....................ជួនយកដង្កាប់ចាប់ដកនខា៕ (នខា អានថា នៈខាប្រែថាក្រចក)

Aucun commentaire: