dimanche 5 avril 2009

បងហ៊ានបំពាន

០១.បងបានសច្ចាថាស្មោះនឹងអូន....សូមឱយប្រុសស្ងួនចាំពាក្យសន្យា ចំណែករូបអូនសូមស្បថសច្ចា.......ថាស្មោះរៀមរាលុះត្រាក្សិណក្ស័យ។ ០២.សហស្សវត្សថ្មីសិទ្ធស្រីស្មើរប្រុស..រៀមរាធ្វើខុសក្បត់អូនមានថ្មី ដូចបងបង្រៀនអូនឱយក្បត់ប្ដី............ចាំពាក្យសំដីអូនណាកល្យាណ។ ០៣.សំណាបយោងដីស្រីយោងប្រុស.ជួយពេលមានគ្រោះអាសន្នអត់ឃ្លាន បងបានសច្ចាបែរធ្វើបំពាន..................រូបអូនក៏ហ៊ានបំពានដូចគ្នា។ ០៤.ប្រុសបងលោភលន់ប្រពន្ធពីរបី...........ដល់អូនមានថ្មីសូមកុំហិង្សា ហើយកុំប្រចាន់វាយតប់ភរិយា....................រូនអូនក៏ជាមនុស្សដូចបង៕

Aucun commentaire: