lundi 13 avril 2009

ភ្នំបូកគោ

០១.កើតមកជាមនុស្សទុក្ខទោសតាមស្នេហ៍..គេចមិនផុតទេអ្នកក្រអ្នកមាន តែងជួបវិបត្តិរោគាមិនខាន................ជួបខ្មាំងសាមាន្យរំខានឥស្សា។ ០២.នៅភ្នំបូកគោមនោរម្យប្រិមប្រិយ..សូមញាតិប្រុសស្រីអញ្ចើញទស្សនា មានរមណីយដ្ឋានឧទ្យានសួនច្បារ............ជូនញាតការលំហែកាយចិត្ត។ ០៣.សូមកុំលេបទុក្ខសំកុកម្នាក់ឯង......ត្រូវចេញដើរលេងកន្លែងឆ្ងាយជិត ជាមួយគ្រួសារនិងកល្យាណមិត្ត.........ទើបចិត្តលែងគិតកង្វល់ទាំងឡាយ។ ០៤.នៅភ្នំបូកគោជំនោរខ្យល់ធ្លាក់..យប់ឡើងត្រជាក់ល្អពណ្ណរាយ ទីស្ងាត់ជ្រងំជូនញាតិទាំងឡាយ................មកលំហែកាយរំសាយចិន្ដា៕

Aucun commentaire: