lundi 13 avril 2009

រៃនិងស្រមោច

០១.ស្រីហិតោបទេសបានរាប់រៀប...យករៃមកធៀបនិងសត្វស្រមោច រៃគិតតែច្រៀងពិរោះគ្រលួច............រីឯស្រមោចព្យាយាមធ្វើការ។ ០២.គិតតែសប្បាយដល់មានអាសន្ន...រៃភ័យស្លោស្លន់ព្រោះអត់អាហារ ទៅសុំស្រមោចនូវភោជនាហារ...យកទៅភោក្ដាបំបាត់ស្រេកឃ្លាន។ ០៣.ស្រមោចខិតខំឥតមានទំនេរ..ភោគផលច្រើនទ្វេមិនស្គាល់អត់ឃ្លាន ស្រមោចបដិសេធមិនព្រមឱយទាន..រៃដេកស្រេកឃ្លានខកប្រាណដាច់ពោះ។ ០៤.ប្រៀបមកបថុជ្ជនរស់លើផែនដី........ខ្លះរស់ដូចរៃមានស្ត្រីបុរស ខ្លះដូចស្រមោចព្យាយាមឥតខ្ចោះ....អ្នកអឺយចាំចុះការងារជាប្រាក់៕

Aucun commentaire: