dimanche 5 avril 2009

ខេត្តសៀមរាប

០១.ឱ!ខេត្តសៀមរាបប្រៀបដូចឋានសួគ៌..ទេសចរជាជួរបន្តទស្សនា ប្រាសាទអង្គរឮសូរខ្ញៀវខ្ញារ...កោតសរសើរស្នាដៃបុព្វបុរសខ្មែរ។ ០២.ប្រាសាទបាពួនប្រាសាទបាយន្ត...ប្រាសាទនាគព័ន្ធរលោះកោះកែ ប្រាសាទបន្ទាយស្រីឆ្លាក់ឆ្នៃល្អទ្វេ...កេរ្តិ៍ដំណែលខ្មែរជូនជាតិខេមរា។ ០៣.ប្រាសាទសីលាស្ថាបនាដេរដាស់.ជូនញាតិក្មេងចាស់នៅលើលោកា បានឃើញគួចចិត្តរឹតចង់ទស្សនា....អធិប្បាយប្រាប់គ្នាប្រាសាទល្អមែន។ ០៤.ពេលមេឃស្រទុំទៅភ្នំបាខែង......ហើយងូតទឹកលេងនៅភ្នំគូលេន មានទឹកជ្រោះធ្លាក់ត្រជាក់ល្អមែន....មកបន់ស្រន់សែននាងចេកនាងចម៕

Aucun commentaire: