dimanche 5 avril 2009

ស្នេហ៍ស្រី

០១.បងមិនដែលធ្លាប់ជាប់ចិត្តមាសមេ..ឥតមានក្ដីស្នេហ៍លើថ្លៃសោះឡើយ ឥល៉ូវបងលង់ស្នេហ៍លើត្រាណត្រើយ......គិតតែថ្លៃអឺយរាល់ពេលវេលា។ ០២.ចាស់ទុំប្រដៅមិនត្រូវស្នេហ៍ស្រី.........ដែលមានស្វាមីប្រយ័ត្នមានពៀរ ខ្លាចខ្នោះច្រវាក់ផ្គាក់តាមផ្ដន្ទា.......មកផ្ដាច់់សង្ខារអាត្តាឱយក្ស័យ។ ០៣.ឱ!ក្ដីក្រៀមក្រមខ្ញុំស្រឡាញ់គេ....មិនហ៊ានសួរទេខ្លាចបាបទោសពៃរ៍ ស៊ូទ្រាំលេបទុក្ខគេងនឹកស្រម៉ៃ...........ចង់កៀកកើយថ្លៃស្រីស្រស់កនិដ្ឋា។ ០៤.លាក់ទុក្ខក្ដីស្នេហ៍នៅក្នុងហឫទ័យ......បានជួបចរណៃរំភើបបអស្ចារ្យ ស្ម័គ្រតែងចំរៀងច្រៀងផ្ញើវេហា.............ជូនដល់ជីវាថាបងស្នេហ៍អូន៕

Aucun commentaire: