lundi 13 avril 2009

ស្អប់ពុករលួយ

០១.រាស្ត្រខ្មែរស្អប់ណាស់ជនពុករលួយ..ដល់កូនខ្លួនជួយរកកន្លែងខ្លាញ់ សូកប៉ាន់យកធំស្រួលកេងប្រវ័ញ្ច.......ក្លាយជាស្ដេចក្រាញ់អំណាចផ្ដាច់ការ។ ០២.ជេរគេជេរឯងថាស៊ីលុយជាតិ............ឡើងធំលួចឆ្លៀតស៊ីដូចតែគ្នា នេះសបត្តជនឆ្កួតនឹងដុល្លា..............គិតតែអត្តាឥតណា៎ហ្មងសៅ។ ០៣.កាលនៅនិស្សិតអួតខ្លួនស្អាតស្អំ.....លុះបានឡើងធំទ្រនំខ្ពស់នៅ ខំស៊ីសំណូកញាត់ពេញហោប៉ៅ........ទោះកេរ្តិ៍អាស្រូវឥតខ្វល់ឡើយណា៎។ ០៤.នេះជាបុគ្គលវិជ្ជទស្សី................បានតែវចីមិនខ្មោចដូចគ្នា ទោះបីរាស្ត្រខ្សត់ទុគ៌តខ្លោចផ្សា...អញធ្មេចនេត្រារស់ក្នុងហ្វូងក្អែក៕

Aucun commentaire: