lundi 13 avril 2009

ដប់ប្រាំពីរមេសា

០១.ដប់ប្រាំពីរមេសាកម្ពុជាបានចប់...........ជន្លោះវាយតប់ឈប់ច្បាំងពាធា ប្រជាពលរដ្ឋជនបទភារា..............ត្រេកអរគ្រប់គ្នាស្មានបានសាន្តត្រាណ។ ០២.តែផ្ទុយទៅវិញទោម្នេញចុកចាប់.....អ្នកឈ្នះបានចាប់ខ្មែរគ្រប់ភូមិឋាន ដែលមានបុណ្យស័ក្ដិមេភូមិស្វាយត្រាណ...មន្ត្រីគ្រប់ប្រាណសម្លាប់ចោលអស់។ ០៣.រាស្ត្រដែលនៅសល់ខ្វាយខ្វល់រាល់ថ្ងៃ..ខ្វះម្ហូបចំណីឈឺស្លាប់ដាច់ពោះ គ្មានថ្នាំគ្មានពេទ្យព្យាបាលសង្គ្រោះ...នឹកឡើងស្រណោះជីវិតរាស្ត្រខ្មែរ។ ០៤.បានឈ្នះឡើងធំទ្រនំខ្ពង់ខ្ពស់.....ស្នើរសុំយកអស់ទ្រព្យកេរ្តិ៍រាស្ត្រខ្មែរ ហើយស្រែកថាស្នេហ៍ប្រជាជាតិទ្វេ.......អវសាន្តរាស្ត្រខ្មែរស្លាប់ពីរលាននាក់៕

Aucun commentaire: