dimanche 12 avril 2009

បីឆ្នាំប្រាំបីខែម្ភៃថ្ងៃ

០១.ដប់ប្រាំពីរមេសាកម្ពុជាបានចប់.......សង្គ្រាមគ្រប់សព្វឈប់ច្បាំងប្រហារ ប្រជាពលរដ្ឋជនបទទីផ្សារ.............និយាយអួតថាបានសុខសាន្តត្រាណ។ ០២.តែត្រូវអ្នកឈ្នះជន្លៀសប្រជា.............ចេញពីភារាជនបទភូមិឋាន មិនឱយយកស្បៀងអាហារតាមប្រាណ..រាស្ត្រត្រូវអត់ឃ្លានឈឺស្លាប់ក្នុងព្រៃ។ ០៣.រាស្ត្រដែលនៅរស់មានគ្រោះរហូត.....ត្រូវមិត្តដកហូតរាល់ពេលយប់ថ្ងៃ បញ្ជូនរៀនសូត្ររហូតអវីចី.....................ឥតឃើញវិលវ៉ីមករកគ្រួសារ។ ០៤.បីឆ្នាំប្រាំបីខែម្ភៃថ្ងៃ..........រាស្ត្រខ្មែរប្រុសស្រីឈឺចាប់ខ្លោចផ្សា ព្រាត់ប្រាស់ម៉ែឪបងប្អូនដូនតា.............រាស្ត្រខ្មែរមរណាអស់ពីរលាននាក់៕

Aucun commentaire: