mardi 14 avril 2009

ខេត្តមណ្ឌលគិរី

០១.មណ្ឌលគិរីជាទីមនោរម្យ...........សំបូរព្រៃភ្នំជ្រលងដងអូរ ហើយមានទឹកជ្រោះហូរធ្លាក់លើថ្ម....លាន់ឮដូចផ្គរគួរឱយទស្សនា។ ០២.រមណីយដ្ឋានឧទ្យានធម្មជាតិ..រុក្ខាវល្លិជាតិលូតប្រណាំងគ្នា ធ្វើឱយទេសភាពល្អដូចសួគ៌ា.......គន្ធបុផ្ផាពិដោរឈ្ងុយឈ្ងប់។ ០៣.បក្សាបក្សីសត្វព្រៃច្រើនទ្វេ.....យំច្រៀងបំពេរព្រឹកទ័លព្រលប់ រាត្រីមកដល់ខ្យល់បក់ឥតឈប់.........បក់ពេញមួយយប់ត្រជាក់កាយា។ ០៤.ទេសភាពស្រស់ល្អកំដរចក្ខុ..ប្រៀបដូចមធុរសផ្អៀមអស្ចារ្យ លោកអ្នកបានភ្លក់ដក់ជាប់ឱរា.......គួចចង់ទស្សនាមណ្ឌលគិរី៕

Aucun commentaire: