lundi 13 avril 2009

រង់ចាំចម្លើយ

០១.បានឃើញកល្យាណបងអរកន្លង..ប្រាថ្នាផ្សងហើយសូមសច្ចា..ថាយក នួនល្អងជាគូស្នេហា.............ហើយសូមសន្យាថាស្មោះលុះក្ស័យ។ ០២.បងរង់ចាំចម្លើយថ្លៃអ្ហើយ..ចម្លើយពីស្រស់ពិសី..សូមស្រដីថ្លៃអ្ហើយ មេត្តា.....វាចា វាចា.................ឆ្លើយមកពុំងារបងចាំចម្លើយស្រី។ ០៣.ទោះជាមានអ្វីមករារាំងស្ទាក់..ឱវល្លៈបងមិនកន្តើយ..ខិតខំពុះពារលុះ ត្រាដល់ត្រើយ.........................ព្រលឹងអ្ហើយបងគិតស្ងួនភ្ងា។ ០៤.សូមព្រលឹងមេត្តាស្រណោះ..កុំបោះបង់អើយរៀមរា......បងស្ម័គ្រ ស្មោះនឹងស្រស់ជីវា......វាចា វាចា កនិដ្ឋា ថាអូនស្នេហ៍បងណាវរមិត្រ។ ០៥.បងស្រមៃឃើញបុផ្ផាក្រពុំ..ឱយបងគិតមុំឥតស្រាក........ចង់ថ្នមថ្នាក់ ចង់នេបនិត្យឆោមឆាយ....ប្រាថ្នា ប្រាថ្នា បួងសួងទេវតាសុំលោកជួយ.. បងព្រួយចម្បែង៕

Aucun commentaire: