lundi 13 avril 2009

សុសេយ្យា

០១.មុននឹងចូលគេងអូនហើយនិងបង.............ពិគ្រោះសាសងនូវកិច្ចការងារ ហើយអូនងុយគេងថ្លៃក៏វាចា...................ថា«សុសេយ្យា»ចំពោះរូបបង។ ០២.សុសេយ្យាសុបិនល្អពិសី..............ឆាប់លក់ណា៎ថ្លៃគេងចុះ!នួនល្អង គេងយកកម្លាំងស្អែកឆាប់ក្រោកផង...........យើងទាំងត្រសងទៅធ្វើការងារ។ ០៣.ទោះបីលំបាកហើយមានឧបសគ្គ...........មករារាំងស្ទាក់យើងត្រូវពុះពារ កើតមកជាមនុស្សត្រូវតែឧស្សាហ៍..........ពាក្យចាស់ពោលថាការងារជាប្រាក់។ ០៤.អ្នកមានទ្រព្យធនខិតខំសង្វាត..ឥតខ្ជិលចោលម្សៀតឆ្លៀតខំប្រចក្ស ដូច្នេះយើងត្រូវព្យាយាមទុកដាក់..................កុំដេកចាំប្រាក់រត់មករកយើង៕ សុសេយ្យាឬសុសយ្យា = Bonne Nuit ឬ Good Night

Aucun commentaire: