lundi 6 avril 2009

ខេត្តស្វាយរៀង

០១.រឿងឧបត្តហេតុនៅខេត្តស្វាយរៀង.សូមលោកអ្នកនាងផ្ចិតផ្ចង់ផ្ទៀងស្ដាប់ ពីទុក្ខសង្វែកដែលរាស្ត្រខ្មែរស្លាប់.................ខ្លះទៀតចុកចាប់ពិការជើងដៃ។ ០២.យន្តហោះអាគាំងទម្លាក់គ្រាប់បែក..........ហើយផ្ទុះបែកខ្ញែកចំរាស្ត្រប្រុសស្រី ជួនកាលសត្រូវលាក់ខ្លួនក្នុងព្រៃ.......................មកប្លន់ប្រលៃឥតក្ដីមេត្តា។ ០៣.នៅភូមិវាលទ្រាប្រជារាស្ត្រស្លាប់..................អាគាំងគេរ៉ាប់សងជាដុល្លា ជួនដូរត្រាក់ទ័រជំនួសប្រជា.......................ដែលស្លាប់ក្នុងគ្រាសង្គ្រាមអប្រិយ។ ០៤.សត្រូវចោរព្រៃទាំងស្រីទាំងប្រុស..................លាក់ខ្លួនធ្វើខុសច្បាប់ក្នុងបុរី រិបអូសយកពន្ធលួចប្លន់ប្រលៃ..............រាស្ត្រខ្មែរប្រុសស្រីរងទុក្ខខ្លោចផ្សា៕

Aucun commentaire: