dimanche 12 avril 2009

សោកនាដ្យកម្មទួលស្លែង

០១.សោកនាដ្យកម្មខ្មែរនៅគុគទួលស្លែង.បានឃើញរមែងចំបែងហឫទ័យ នូវទារុណកម្មលើ ខ្មែរប្រុសស្រី...............ត្រូវគេប្រលៃឥតក្ដីមេត្តា។ ០២.ស្បែកស្វិតជាប់ឆ្អឹងដេកធ្មឹងឥតស្ដី........រង់ចាំដល់ថ្ងៃមិត្តវ៉ៃសួរការ វាយឱយសារភាពខ្លួនក្បត់អង្គការ............រួចហើយកត់ត្រានិងថតរូបទុក។ ០៣.អ្នកទោសបែកក្បាលបែកមុខមាត់ភ្នែក.ជើងជាប់ខ្នោះដែកដេកឈឺចាប់បុក រង់ចាំមរណាអត្តាផុតទុក្ខ.................សូមខ្មែរចាំទុកប្រវត្តិរឿងពិត។ ០៤.ធ្វើបាបអ្នកទោសហួសពីការស្មាន....ដូចសត្វតិរច្ឆានគ្មានចិត្តអាណិត សូម្បីកុមារទារកតូចល្អិត.............ជាប់ទោសក្បត់ពិតគ្មានសិទ្ធរស់ទេ៕

Aucun commentaire: