lundi 6 avril 2009

ខេត្តកោះកុង

០១.នៅខេត្តកោះកុងកំពុងលូតលាស់......ស្អាតល្អឥតទាស់គួរឱយទស្សនា មានរមណីយដ្ឋានឧទ្យានសួនច្បារ...........ព្រមទាំងជលសាសាគរពោរពេញ។ ០២.ទិដ្ឋិភាពព្រៃភ្នំមនោរម្យអស្ចារ្យ..........បក្សីបក្សាហិចហើរប្រដេញ ម្ហូបគ្រឿងសមុទ្រមានលក់ពាស់ពេញ.ភ្ញៀវចោមរោមទិញយកទៅភោក្ដា។ ០៣.ភ្ញៀវដើរកំសាន្តតាមឆ្នេរសមុទ្រ.......ស្រូបខ្យល់បរិសុទ្ធសប្បាយឱរា ឃើញទេសភាពល្អរំភើបចិន្ដា................រំសាយទុក្ខានៅក្នុងហឫទ័យ។ ០៤.អនុស្សាវរីយ៍នៅខេត្តកោះកុង..........ដក់ជាប់នៅក្នុងបេះដូងចរណៃ ចាំមិនភ្លចទេទេសភាពព្រឹក្សព្រៃ...........ចារក្នុងស្មារតីប្រាថ្នាជួបទៀត៕

Aucun commentaire: