samedi 4 avril 2009

គីរីរម្យ

០១.នៅគីរីរម្យរមណីយអស្ចារ្យ.........មានព្រៃព្រឹក្សាបក្សាបក្សី អាកាសធាតុល្អជាប្រក្រតី..........ជូនភ្ញៀវប្រុសស្រីកំសាន្តទស្សនា។ ០២.ទេសភាពស្អាតល្អកំដរចក្ខុ...............ទេសចរពហុរំភើបចិន្ដា នាំគ្នាបណ្ដែតមនោសញ្ចេតនា..ខ្លះទៀតភោក្ដាហើយក្លែមវារុណី។ ០៣.បុផ្ផាព្រៃភ្នំក្រពុំរីកសាយ........ចោលពិដោរភាយនៅគ្រប់ទិសទី ឱយភ្ញៀវក្រេបទុកជាអនុស្សាវរីយ៍......នឹកឃើញរមណីយដ្ឋានគីរីរម្យ។ ០៤.សំបូរបន្លែផ្លែឈើគ្រប់យ៉ាង...មាក់ប្រេងមាក់ប្រាងទៀបស្វិតខ្វិតទុំ មង្ឃុតពុទ្រាស្វាយដោះក្រមុំ..............ត្របែកចេកទុំទុរេនសាវម៉ាវ៕

Aucun commentaire: