lundi 13 avril 2009

សង្គ្រាម

០១.សង្គ្រាមនាំមកទុក្ខសោកទោសា..នាំក្ដីមរណាដល់ជនទាំងឡាយ ផ្ដល់ភាពពិការជើងដៃខ្លួនកាយ.........នាំភាពអន្តរាយដល់ជាតិខេមរា។ ០២.សង្គ្រាមអប្រិយប្រលៃសង្គម...ខេមរារលំហិនហោចខ្លោចផ្សា សម្លាប់សាសន៍ឯងចំបែងទុក្ខា.......បរេទសទេណា៎អ្នកបានជោគជ័យ។ ០៣.ជម្លោះសង្គ្រាមឧទ្ទាមតយុទ្ធ....ត្រូវជាវអាវុធយុទ្ធភ័ណ្ឌគ្រប់ដៃ យកសម្លាប់គ្នាបំផ្លាញបុរី.....ទុក្ខសោកទោសពៃរ៍ជួបញាតិគ្រប់គ្នា។ ០៤.ដូច្នេះរាស្ត្រខ្មែរត្រូវតែចាំទុក្ខ...........ខំរក្សាសុខគ្រប់ៗអាត្មា ជៀសវាងសង្គ្រាមហុតឈាមប្រហារ..ឈ្លោះនឹងវោហាបញ្ញាមោះមុត៕

Aucun commentaire: