lundi 13 avril 2009

ខេត្តឧត្តរមានជ័យ

០១.ឧត្ដរមានជ័យទឹកដីកម្ពុជា.........ខេត្តនេះនៅនាខាងទិសឧត្ដរ ពលរដ្ឋភាគច្រើនជាកសិករ..........ហើយចិត្តស្មោះសរគួរឱយបេតី។ ០២.មានភ្នំដងរែកញែកជាព្រំដែន.........ដងភ្នំពត់ពែនជាយដែនខ្មែរថៃ សំបូររុក្ខាលតាវល្លិព្រៃ..................បក្សាបក្សីស្រែកយំអឺងកង។ ០៣.ទេសភាពព្រៃភ្នំមនោរម្យអស្ចារ្យ..ជូនញាតិទស្សនាមិនខកបំណង បុផ្ផាក្រពុំរីកស្រស់បំព្រង............ធ្វើឱយអ្នកផ្សងប្រាថ្នាជួបទៀត។ ០៤.ប្រជាពលរដ្ឋជនបទីផ្សារ..ព្យាយាមធ្វើការមិនដែលឃ្លៀងឃ្លាត ខាងស្រែចំការរកជ័រវល្លិជាតិ.......លក់ដូរព្រោងព្រាតជូនញាតិប្រុសស្រី៕

Aucun commentaire: